តាកែវ៖ បុរស០២នាក់បានធ្វើជាទៅទិញម៉ូតូរួចសុំសាកម៉ូតូ ស្រាប់តែយកម៉ូតូគេទៅបាត់ កាលពីវេលាម៉ោង១៣:៤០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ភឿន សុឃី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ទឹកសុទ្ធ អាស័យដ្ឋានបច្ចុប្បន្នភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្ដឹងឈ្មោះ ហួយ វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៣:៤០នាទីរសៀល នៅផ្ទះខ្ញុំដីឡូត៍តាហុក ភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានឈ្មោះ ហួយ វិច្ឆិកា និងឈ្មោះ វុធ ដេវីដ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AB-2011 មកផ្ទះខ្ញុំដើម្បីទិញម៉ូតូខ្ញុំម៉ាកវីនន័រ ពណ៌ក្រហម គ្មានស្លាកលេខ ស៊េរីឆ្នាំ២០២២ ពេលនោះឈ្មោះ ហួយ វិច្ឆិកា សុំសាកម៉ូតូវីនន័រ ពេលនោះខ្ញុំអោយសាក ពេលអោយសោរឈ្មោះ ហួយ វិច្ឆិកា សាកជិះទៅទិសខាងលិចបាត់មិនត្រឡប់មកវិញតែម្ដង។







