ឯកឧត្តម ឈួរ សុបញ្ញា ពិតជាហួសចិត្ត និងគួរឱ្យសោកស្តាយជាខ្លាំងក្រោយពីបានឃើញការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងការមិនគាំទ្រដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា ពិតជាហួសចិត្ត និងគួរឱ្យសោកស្តាយជាខ្លាំងក្រោយពីបានឃើញការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងការមិនគាំទ្រដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង


ថ្ងៃនេះក្នុងនាមជាយុវជន និងជាប្រជាជនខ្មែរមួយរូប ឯកឧត្តម ឈួរ សុបញ្ញា ពិតជាហួសចិត្ត និងគួរឱ្យសោកស្តាយជាខ្លាំង ក្រោយពីបានឃើញការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងការមិនគាំទ្រដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ តាមរយៈការផ្សាយរបស់វិទ្យុភាសាបារាំង(RFI) នៅព្រឹកថ្ងៃនេះ។ ក្នុងនាមជាអ្នកបន្តវេនមួយរូប ឯកឧត្តម យល់ថា ការខ្វែងគំនិតផ្នែកនយោបាយគឺជារឿងធម្មតា ប៉ុន្តែការប្រើប្រាស់បញ្ហាការទូតមកធ្វើជាសមរភូមិនៃការប្រកួតប្រជែងនយោបាយ គឺជារឿងដែលគួរពិចារណាឱ្យបានម៉ត់ចត់។ ខ្ញុំសូមសម្តែងការមិនយល់ស្របយ៉ាងខ្លាំងនិងថ្កោលទោសចំពោះសកម្មភាពដែលអាចធ្វើឱ្យប៉ះពាល់ដល់ឱកាសពង្រឹងទំនាក់ទំនងអន្តរជាតិ និងផលប្រយោជន៍រយៈពេលវែងរបស់កម្ពុជា។

យើងមិនគួរមើលរំលងឡើយថា ប្រទេសបារាំងមានតួនាទីប្រវត្តិសាស្ត្រសំខាន់ក្នុងការកំណត់ព្រំដែនកម្ពុជា-សៀម តាមរយៈសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧។ ឯកសារប្រវត្តិសាស្ត្រ ផែនទី និងបណ្ណសារដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែនទាំងនេះ មានសារៈសំខាន់ចំពោះការសិក្សាស្រាវជ្រាវ និងការការពារជំហរផ្លូវច្បាប់របស់កម្ពុជា។ ក្នុងន័យនេះ ទំនាក់ទំនងជាមួយបារាំងមិនមែនគ្រាន់តែជាទំនាក់ទំនងមិត្តភាពធម្មតាទេ ប៉ុន្តែជាឱកាសមួយដែលកម្ពុជាអាចប្រើប្រាស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រវត្តិសាស្ត្រ បច្ចេកទេស និងច្បាប់អន្តរជាតិ។ ក្នុងនាមជាអ្នកជំនាន់ក្រោយ ខ្ញុំជឿជាក់ថា ជាតិនិយមពិតប្រាកដ មិនមែនស្ថិតនៅលើការស្រែកប្រកាសថាស្រឡាញ់ជាតិ ឬការប្រឆាំងនឹងប្រទេសណាមួយដោយគ្មានយុទ្ធសាស្ត្រនោះទេ ប៉ុន្តែស្ថិតនៅលើចំណេះដឹងប្រវត្តិសាស្ត្រ ការការពារអធិបតេយ្យភាព ការរក្សាបូរណភាពទឹកដី និងការប្រើប្រាស់គ្រប់មធ្យោបាយការទូតដើម្បីបម្រើផលប្រយោជន៍ជាតិ។ យើងត្រូវចេះបែងចែកឱ្យដាច់រវាងជម្លោះនយោបាយ និងបញ្ហាជាតិ។ អ្នកនយោបាយអាចមានមតិខុសគ្នា អាចរិះគន់គ្នា និងអាចប្រកួតប្រជែងគ្នា ប៉ុន្តែមិនគួរឱ្យការខ្វែងគំនិតទាំងនោះក្លាយជាឧបសគ្គដល់ការកសាងមិត្តភាព និងការស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងច្បាប់អន្តរជាតិឡើយ។

ឯកឧត្តម ឈួរ សុបញ្ញា សូមអំពាវនាវដល់អ្នកនយោបាយនិន្នាការប្រឆាំងទាំងក្នុងនិងក្រៅប្រទេស សូមដាក់ផលប្រយោជន៍ជាតិជាអាទិភាព និងពិចារណាឱ្យបានវែងឆ្ងាយចំពោះផលវិបាកនៃសកម្មភាពនយោបាយរបស់ខ្លួន។ ការការពារទឹកដីមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាជាតិខ្មែរទាំងមូល។ យើងជាអ្នកបន្តវេន មិនត្រូវបន្តត្រឹមតែជម្លោះនយោបាយរបស់អ្នកជំនាន់មុនទេ ប៉ុន្តែត្រូវបន្តការពារជាតិដោយចំណេះដឹង ប្រាជ្ញា សមត្ថភាព ការទូត និងស្មារតីទទួលខុសត្រូវ។ ប្រវត្តិសាស្ត្របានបង្រៀនយើងថា ការបាត់បង់ទឹកដីមានតម្លៃថ្លៃណាស់ ដូច្នេះយើងត្រូវរៀនការពារទឹកដីដោយភស្តុតាង ការពារអធិបតេយ្យភាពដោយច្បាប់ និងពង្រឹងមិត្តភាពអន្តរជាតិដោយយុទ្ធសាស្ត្រ។ ជាតិជាធំ! ផលប្រយោជន៍ជាតិជាគោល! ការទូតជាយុទ្ធសាស្ត្រ! អធិបតេយ្យភាព និងបូរណភាពទឹកដីជាបុព្វហេតុរួមរបស់យើងទាំងអស់គ្នា!


Previous Post Next Post