លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខ និងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួន​ជូនដល់លោកស្រី ង៉ែត ណៃ ភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ដែលកំពុងសម្រាកលំហែរមាតុភាព (ឆ្លងទន្លេ)នៅមន្ទីរពេទ្យ​ ខេ​​​ អេស ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខ និងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួន​ជូនដល់លោកស្រី ង៉ែត ណៃ ភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ដែលកំពុងសម្រាកលំហែរមាតុភាព (ឆ្លងទន្លេ)នៅមន្ទីរពេទ្យ​ ខេ​​​ អេស ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់​ឯកឧត្តម ​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីយកចិត្តទុកដាក់គិតគួរចំពោះសមាជិកអាវុធហត្ថនិងក្រុមគ្រួសាររបស់​អាវុធហត្ថ​ បានបន្តអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ង៉ែត ណៃ អាយុ៣៥ឆ្នាំ ត្រូវជាភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ជំនួយការ​មូលដ្ឋាន​កងរាជអាវុធស្រុកឪរ៉ាល់ ដែលកំពុងលំហែរមាតុភាព (ទើបឆ្លងទន្លេ) នៅមន្ទីរពេទ្យខេអេស (KS) ខេត្តកំពង់ស្ពឺ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​​​ មេបញ្ជាការ​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​និង​ចូលរួម​អបអរសាទរ​ពីសំណាក់​ ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​​​​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស ​ចំពោះ​លោកអនុសេនីយ៍ទោ ឡឹក ចន្នី​​ និងភរិយាព្រមទាំងក្រុមគ្រួសារ​ថែមទៀតផងដែរ។

ខណៈ​នាពេលនោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ រួមនិងក្រុមការងារអមតំណើរបានបន្តសំណេះសំណាល អបអរសាទរ​ចំពោះ​លោកអនុសេនីយ៍ទោ ឡឹក ចន្នី​​ និងភរិយាព្រមទាំងក្រុមគ្រួសារដែលទទួលបានសមាជិកថ្មីនិងបានជូនពរដល់លោកស្រីនិងបុត្រសូមឲ្យមានសូខភាពល្អ ព្រមទាំងបាននាំយកថវិកាចំនួន ៤០០,០០០រៀល និងគ្រឿងសម្ភារៈមួយចំនួនរួមមាន៖ អង្ករចំនួន ៣បាវ ,ទឹកសុទ្ធ ៣កេស និងទឹកក្រូច ៣កេស ក្នុងពេលសួរសុខទុក្ខផងដែរ ដែលសរុបជាទឹកប្រាក់ចំនួន ​៧០៩,០០០រៀល។

ដោយក្តីរំភើបរីករាយឥតឧបមា លោកអនុសេនីយ៍ទោ ឡឹក ចន្នី និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានលើកឡើងថា ក្នុងនាមជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោក មេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់។ ហើយក៏សូមជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនឹងព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕












Previous Post Next Post