អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញមកបំភ្លឺករណីរំលោភលំនៅឋាន និងគំរាមកំហែង នៅខេត្តក្រចេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញមកបំភ្លឺករណីរំលោភលំនៅឋាន និងគំរាមកំហែង នៅខេត្តក្រចេះ


ក្រចេះ៖
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមុខឆ្លើយតប និងបំភ្លឺជូនសាធារណជន ក៏ដូចជាបុគ្គលពាក់ព័ន្ធករណីរំលោភលំនៅឋាន គំរាមកំហែងមានស្ថានទម្ងន់ទោស បរិហាកេរ្តិ៍ និងជេរប្រមាថ ដែលបានកើតឡើងនៅក្នុងខេត្តក្រចេះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឆ្លើយតបជាមួយនឹងបុគ្គលដែលពាក់ព័ន្ធករណីរំលោភលំនៅឋាន គំរាមកំហែងមានស្ថានទម្ងន់ទោស បរិហាកេរ្តិ៍ជេរប្រមាថ មេត្តាជ្រាបដូចខាងក្រោម៖

ទី១៖ យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ករណីនេះបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ហើយចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ទី២៖ បុគ្គលពាក់ព័ន្ធនឹងរឿងក្តីនេះ មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ប្តឹងតវ៉ាគ្រប់ដំណាក់កាលនៃដំណើរការនីតិវិធី។

ទី៣៖ មន្ត្រីនគរបាលយុត្តិធម៌ បានអនុវត្តនីតិវិធីតាមការដឹកនាំសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងករណីមន្ត្រីនគរបាលយុត្តិធម៌អនុវត្តមិនត្រឹមត្រូវ បុគ្គលពាក់ព័ន្ធក៏មានសិទ្ធិប្តឹងមោឃភាពផងដែរ ៕


Previous Post Next Post