លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាលនិង​ឧបត្ថម្ភ​ជាថវិការ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាលនិង​ឧបត្ថម្ភ​ជាថវិការ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ


កំពង់ស្ពឺ៖
ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​​ កងរាជអាវុធហត្តខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាលននិង​ឧបត្ថម្ភ​ជាថវិការ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគដល់វីរៈកង់ទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល​​ អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ។

នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​សំណេះសំណាល​ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា​ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល។

ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៏​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាននាំយកនូវថវិកា​​រួមនឹងសម្ភារៈ​គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ថវិកា ៤០០,០០០៛​​, អង្ករ ២បេ, ទឹកបរិសុទ្ធ ៤កេស, ទឹកភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ​​​ និងត្រីខ ២យួរ ជូនដល់គាត់និងគ្រួសារថែមទៀតផង​​ ដែលសរុបជាថវិកាចំនួន ៧៣៤,០០០៛ ៕ 





Previous Post Next Post