ឯកឧត្តម វង សូត អញ្ជើញចុះពិនិត្យស្ថានភាពវិទ្យាល័យជាច និងវឌ្ឍនភាពសាងសង់ផ្ទះមនុស្សធម៌នៅខេត្តព្រៃវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម វង សូត អញ្ជើញចុះពិនិត្យស្ថានភាពវិទ្យាល័យជាច និងវឌ្ឍនភាពសាងសង់ផ្ទះមនុស្សធម៌នៅខេត្តព្រៃវែង


ព្រៃវែង៖
នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ បានអញ្ជើញចុះពិនិត្យទីចាត់ការ និងបរិវេណវិទ្យាល័យជាច ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងតម្រូវការចាំបាច់នានារបស់សាលារៀន។

បន្ទាប់មក ឯកឧត្តម និងលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នង ជូនលោកយា សូ ជន់ អាយុ ៨០ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតខ្លាំង រស់នៅភូមិជាចកណ្តាល ឃុំជាច ស្រុកកំចាយមារ។ ផ្ទះមនុស្សធម៌នេះ គឺជាផ្ទះទី៦ ដែលឯកឧត្តម វង សូត និងលោកជំទាវ បានចូលរួមសាងសង់ជូនចាស់ជរាដែលមានជីវភាពខ្វះខាតនៅក្នុងឃុំជាច។

ឯកឧត្តម វង សូត បានមានប្រសាសន៍ថា៖ «ការជួយគ្នាដោយទឹកចិត្តសប្បុរស គឺជាការកសាងសង្គមមួយដែលពោរពេញដោយស្នាមញញឹម និងក្តីសង្ឃឹម»។

សកម្មភាពទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើការងារសង្គម ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋាន ៕



















Previous Post Next Post