ភ្នំពេញ៖ នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកវរសេនីយ៍ត្រី សេង ដែន ប្រធានការិយាល័យគ្រប់គ្រងការបំផ្លាញគ្រឿងញៀន និងសារធាតុគីមី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក ហេង ម៉េងហាក់ ដែលត្រូវជាឪពុកក្មេក។
ក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ និងក្រុមការងារ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងចូលរួមរំលែកទុក្ខជាមួយលោកវរសេនីយ៍ត្រី សេង ដែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក ហេង ម៉េងហាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ និងក្រុមការងារ សូមចូលរួមរំលែកទុក្ខដ៏សោកសៅជាមួយក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមឱ្យវិញ្ញាណក្ខន្ធរបស់ឧបាសក ហេង ម៉េងហាក់ បានទៅកាន់សុគតិភព និងសូមឱ្យក្រុមគ្រួសារទាំងមូលមានកម្លាំងចិត្ត និងសេចក្តីអត់ធ្មត់ ដើម្បីឆ្លងកាត់វេលាដ៏ក្រៀមក្រំនេះ ៕











