លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​​​​​​​ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញាឆ្នាំ២០២៦និងប្រគល់គ្រឿងឧបភោគ​បរិភោគ​ជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំងសរុបជាថវិការក្នុងការចំណាយអស់ ២,៩៨០,០០០៛
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​​​​​​​ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញាឆ្នាំ២០២៦និងប្រគល់គ្រឿងឧបភោគ​បរិភោគ​ជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំងសរុបជាថវិការក្នុងការចំណាយអស់ ២,៩៨០,០០០៛


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២​​​​​​​ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញាឆ្នាំ២០២៦ ស្ថិតនៅ​គណបក្ស​ឃុំអមលាំង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។ដោយមានការរួមពីលោក​ លោកស្រីក្រុមការងារខេត្ត,ក្រុមការងារស្រុក,ក្រុមការងារឃុំ​​ និងសាខាបក្សភូមិ​ចូល​រួម​ផងដែរ។ ក្រោយពីចប់កិច្ចប្រជុំ​ លោក ម៉េង ស្រ៊ុន​ ប្រធានក្រុមការងារបានប្រគល់គ្រឿងឧបភោគ​បរិភោគ​ជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំងរួមមាន៖ទឹកបរិសុទ្ធ៤០កេស,ភេសជ្ជៈ២០កេស,មី៣០កេស ដោយសរុបជាថវិការក្នុងការចំណាយអស់ ២,៩៨០,០០០៛ ៕














Previous Post Next Post