ភ្នំពេញ៖ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សូមផ្ញើសារលិខិតជូនពរគោរពជូន កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្នុងឱកាសខួបចម្រើនជន្មាយុ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ កិត្តិនីតិកោសលបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តសម្រេចភារកិច្ចជោគជ័យជូនជាតិមាតុភូមិបន្ថែមទៀត។ សូម កិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



