លោក សេក ប៊ុនហេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលក្រុងក្រចេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក សេក ប៊ុនហេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលក្រុងក្រចេះ


ក្រចេះ៖
នាព្រឹកថ្ងៃសុក្រ​ ៨កើត ខែពិសាខ​ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា​ ឆ្នាំ២០២៦ លោក សេក ប៊ុនហេង អភិបាល នៃគណ:អភិបាលក្រុងក្រចេះ និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលក្រុង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី អភិបាលរងក្រុង លោកនាយក-នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង៣ប្រភេទ ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលក្រុង និងការិយាល័យជំនាញរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំង៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៥ និងមន្រ្តីកសិកម្មសង្កាត់ទាំង៥។
         
របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១. ពិនិត្យរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៦ (តាមការិយាល័យ-អង្គភាព)
២. ការងារភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព 
៣. ការងារកសិកម្ម (ការបង្កបង្កើនផល)
៤. បញ្ហាផ្សេងៗ ៕












Previous Post Next Post