អង្គភាពសារព័ត៌មានយើងខ្ញុំ សូមជម្រាបជូនដល់សាធារណជន បណ្តាស្ថាប័នរដ្ឋ ឯកជន និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជ្រាបថា៖ ដើម្បីរក្សានូវតម្លៃ សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន អង្គភាពយើងខ្ញុំសូមដាក់ចេញនូវគោលការណ៍ម៉ឺងម៉ាត់ដូចខាងក្រោម៖
១. ការទទួលខុសត្រូវបុគ្គល៖ រាល់បុគ្គលិក ឬភ្នាក់ងារយកព័ត៌មានទាំងអស់ ត្រូវប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួន (កាត) ឱ្យបានត្រឹមត្រូវតាមសេចក្តីសម្រេចរបស់អង្គភាព។ អង្គភាពមិនទទួលខុសត្រូវដាច់ខាត ចំពោះបុគ្គលណាដែលយកឈ្មោះអង្គភាព ឬប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួនទៅប្រព្រឹត្តអំពើខុសច្បាប់ ឬទង្វើណាដែលរំលោភលើវិជ្ជាជីវៈសារព័ត៌មាន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
២. ការក្លែងបន្លំ និងការប្រើប្រាស់ខុសគោលដៅ៖ រាល់ការក្លែងបន្លំប័ណ្ណសម្គាល់ខ្លួន ឬការយកកាតដែលហួសសុពលភាពទៅប្រើប្រាស់ក្នុងចេតនាអាក្រក់ បុគ្គលនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
៣. ការអំពាវនាវ៖ ក្នុងករណីឃើញមានបុគ្គលណាម្នាក់ ប្រើប្រាស់ឈ្មោះអង្គភាពយើងខ្ញុំទៅបង្កបាតុភាពមិនប្រក្រតី ឬអំពើខុសច្បាប់ណាមួយ សូមមេត្តារាយការណ៍មកអង្គភាពផ្ទាល់ ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
សេចក្តីបញ្ជាក់៖ អង្គភាពយើងខ្ញុំប្រកាន់ខ្ជាប់នូវតម្លាភាព និងយុត្តិធម៌ ដើម្បីបម្រើសង្គមជាតិ និងវិជ្ជាជីវៈឱ្យបានល្អបំផុត ៕





