ភ្នំពេញ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសហការីទាំងអស់ នៃអង្គភាពសារព័ត៌មាន ម៉ុនពន្លឺ ដេលីញូស៍ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដ៏មហានក្ខត្តឫក្សចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការរៀបចំ គោលនយោបាយសំខាន់ៗជាច្រើន ជាពិសេសការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជា និងការបំពេញតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន សម្រេចបានជោគជ័យ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងកិច្ចការពារសុខសន្តិភាព ការស្តារ កសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយឆន្ទៈ និងមនសិការភក្ដីភាពយ៉ាងមោះមុតជូនជាតិមាតុភូមិ និងប្រជាជន។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលនូវការគោរពរាប់អានពីយើងខ្ញុំទាំងអស់គ្នា ៕


