កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១៥នាទីរសៀល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបធ្វើការនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យរួមមាន៖ ឈ្មោះ សាម វុទ្ធី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងសិប្បកម្ម មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិឡ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១២កញ្ចប់ (ទម្ងន់ ១.៥១ក្រាម) និងទូរស័ព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕










