អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ០១នាក់!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ០១នាក់!


ភ្នំពេញ៖
នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលជាអ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិចចំនួន៩១ប្រអប់ នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ ៕








Previous Post Next Post