កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុង រដ្ឋា អភិបាលរង នៃគណអភិបាលក្រុងច្បារមន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី គម្រោងផែនការរៀបចំក្នុងកម្មវិធី ទិវានារីអន្តរជាតិ ៨ មីនា ដែលនឹងប្រព្រឹត្តទ នាថ្ងៃទី៨ ខែមីន ឆ្នាំ២០២៦ ខាងមុខនេះ នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ដោយក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងមន្ទីរអប់រំ និងតំណាងមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺផងដែរ។
គួររំលឹកផងដែរថា ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែមីនា នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បន្តរំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុងពិភពលោក ដែលអាចទទួលបានសិទ្ធិ គ្រប់យ៉ាងពេញលេញដូចបុរសដែរ រួមមាន ការគោរពស្ត្រី ស្រលាញ់ស្ត្រី ការលើកកម្ពស់ស្ត្រីក្នុងសេដ្ឋកិច្ច កាងារនយោបាយ និងការចូលរួម កិច្ចការក្នុងសង្គម រហូតដល់គេចាត់ ទុកស្ត្រី ជាមាតានៃពិភពលោក ៕








