សេចក្តីជូនដំណឹងស្តីពីការបើកការដ្ឋានគម្រោងសាងសង់សួនតេជោសន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធរណប​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីជូនដំណឹងស្តីពីការបើកការដ្ឋានគម្រោងសាងសង់សួនតេជោសន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធរណប​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
ដោយយោងតាមសេចក្តីជូនដំណឹងរបស់​រដ្ឋ​បាល​ក្រុង​ច្បារមន​ ចុះនៅថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយរដ្ឋបាលក្រុងច្បារមន មានកិត្តិយស សូមជម្រាបជូនដល់ សាធារណជនទាំងអស់ មេត្តាជ្រាបថា គម្រោងសាងសង់សួនតេជោសន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធរណប រួមមាន សួនច្បារ ផ្លូវថ្នល់ ដាំដើមឈើ បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកង្វក់ ត្រង់ចំណុចអូរទួលគក និងអូរឫស្សី ស្ថិតនៅភូមិក្រាំងពលទេព ភូមិពាណិជ្ជកម្ម ភូមិសំណង់ និងភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងដំណើរការបើកការដ្ឋាន ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម បង្កើនដល់ការវិនិយោគ ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅស្រុក។ 

លើសពីនេះទៅទៀត គម្រោងអភិវឌ្ឍន៍នេះ នឹងមានលទ្ធភាពខ្ពស់ក្នុងការដោះស្រាយនូវបញ្ហាប្រឈមលើ ការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន បានយ៉ាងល្អប្រសើរ ស្របទៅតាមគោលនយោបាយស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាទទួលជ្រាបជាពត៌មាន និងសូមចូលរួមសហការនូវរាល់សកម្មភាព ដែលការរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕



Previous Post Next Post