លោកវរសេនីយ៍ឯក ង៉ូវ ដូលី មេបញ្ជាការរង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងមន្ទីរភស្ថុភានិងពង្រឹងការងារជំនាញតាមការិយាល័យនីមួយៗដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែមានប្រសិទ្ធិភាពសម្រាប់ឆ្នាំ២០២៦
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកវរសេនីយ៍ឯក ង៉ូវ ដូលី មេបញ្ជាការរង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងមន្ទីរភស្ថុភានិងពង្រឹងការងារជំនាញតាមការិយាល័យនីមួយៗដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែមានប្រសិទ្ធិភាពសម្រាប់ឆ្នាំ២០២៦


កំពង់ស្ពឺ៖
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ង៉ូវ ដូលី មេបញ្ជាការរង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងមន្ទីរភស្ថុភានិងពង្រឹងការងារជំនាញតាមការិយាល័យនីមួយៗដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែមានប្រសិទ្ធិភាពសម្រាប់ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះដែរលោក ក៏បានអនុញ្ញាតឲ្យនាយទាហានក្នុងមន្ទីរទាំងអស់ បញ្ចេញមតិយោបល់ និងលើកពីចំណុចខ្វះខាតក្នុងមន្ទីរដើម្បីធ្វើការកែសម្រួលការងារក្នុងមន្ទីរ ឲ្យកាន់តែមានប្រសិទ្ធភាព​។ ដោយឡែកលោកវរសេនីយឯក ង៉ូវ ដូលី​ មេបញ្ជាការរង ទទួលជំនាញក៏បានកោតសរសើរ ដល់នាយទាហានក្នុងមន្ទីរទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារនាពេលកន្លងមកដោយការទទួលខុសត្រូវខ្ពស់និងមានប្រសិទ្ធភាព​ គួរកត់សម្គាល់ថាសកម្មភាពទាំងនេះគឺកើតចេញពីការសាមគ្គីផ្ទៃក្នុងបានល្អ ចេះជួយគ្នាទៅវិញទៅមកនិងសូមឲ្យបន្តសកម្មភាពនេះទៀតផងដែរ។
 
មុននឹង​បញ្ចប់នៃកិច្ចប្រជុំ លោកវរសេនីយឯក ង៉ូវ ដូលី បានពាំនាំនូវពាក្យផ្តាំផ្ញើររបស់ លោកឧត្តមសេនីយ៍ ម៉េង​​​ ស្រ៊ុន មេបញ្ជាការ ដល់នាយទាហាន នាយទាហានរងទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀន និង Online Scams ហើយសូមថែរក្សាសុខភាពដោយការហាត់ប្រាណនិងហាមដាច់ខាតផុសបញ្ជេញអារម្មរណ៍របស់ខ្លួនក្នុងបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាពនិងបានជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឲ្យ ៕







Previous Post Next Post