ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណៈកម្មការចំណុះលើកទី១ បន្ទាប់បានប្រកាសសមាសភាពហើយ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានគណៈ កម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM)។
អនុគណៈកម្មការទាំង០៥ ចំណុះគណៈកម្មការ រួមមាន៖ ផ្នែកខ្លឹមសារឯកសារ ផ្នែកពិធីការ ផ្នែកការពារ ផ្នែកផ្សព្វផ្សាយនិងព័ត៌មាន និងផ្នែកផ្គត់ផ្គង់។
សូមជម្រាបជូនថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនាមប្រធានកិច្ចប្រជុំ DGICM ក្នុងឆ្នាំ២០២៦ នឹងរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្នុងកំឡុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ៕








