ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការជាច្រើនរូប។ 

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត "គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០" ដោយផ្អែកលើរបាយការណ៍ និងផែនការអនុវត្តរបស់ក្រសួង- សា្ថប័នសាមី ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងកាលានុវត្តភាពដែលបានជួបប្រទះក្នុងការអនុវត្តគោលនយោបាយ និងស្វែងរកដំណោះស្រាយរួម។  

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាលើទិសដៅសម្រាប់រយៈពេល៦ខែខាងមុខ ដើម្បីបន្តជំរុញការអនុវត្តផែនការសកម្មភាពនៃគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព ៕













Previous Post Next Post