លោក នៅ អេងហៃ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច​ អញ្ជើញ​ដឹកនាំធ្វើអនាម័យសម្អាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ៤ ក្រោមប្រធានបទ "កម្ពុជាស្អាត ខ្មែរធ្វើបាន" ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក នៅ អេងហៃ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច​ អញ្ជើញ​ដឹកនាំធ្វើអនាម័យសម្អាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ៤ ក្រោមប្រធានបទ "កម្ពុជាស្អាត ខ្មែរធ្វើបាន" ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ!


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច រនោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលស្រុក ដឹកនាំដោយលោក នៅ អេងហៃ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច រួមជាមួយលោកអនុប្រធានការិយាល័យ សហការជាមួយរដ្ឋបាលឃុំត្រែងត្រយឹងបានដឹកនាំ​ លោក ជិន សោភ័ណ ទំទប់ទី១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងនាយក នាយការសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មេភូមិ ប្រជាការពារភូមិ សរុបវត្តមានចូលរួមមាន (៦៣៥នាក់/ស្រី ៣០៩នាក់) បានចូលរួមធ្វើអនាម័យសម្អាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ "កម្ពុជាស្អាត ខ្មែរធ្វើបាន" ដោយជាក់ស្ដែងប្រមូលសំរាមបានប្រមាណចំនួន១តោនផងដែរ។

តាមប្រសាសន៍ លោក នៅ អេងហៃ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច​​ ក្នុងនាមការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ដែលជាសេនាធិការរបស់លោកអភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច បន្តអនុវត្តតាមអនុសាសន៍របស់​​ ឯកឧត្តមបណ្ឌិត​​ អ៊ា​ង​​ សុ​ផ​ល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រសាសន៍ណែនាំរបស់​​ ឯកឧត្តមបណ្ឌិត​​ ​​​​ជាម​ ច័ន្ទសោភ័ណ​ ​​អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះផងដែរ​ លោក នៅ អេងហៃ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនអ្នកធ្វើដំណើរ បងប្អូនអាជីវករ កម្មករ ទាំងអស់សូមមេត្តាកុំចោលសំរាមប្លាស្ទិក នៅតាមផ្លូវសាធារណៈបន្តទៀត។បើនៅតែបន្តចោលសំរាមនៅតាមទីសាធារណៈបន្តទៀត ប្រសិនបើក្រុមការងារពិន័យអន្តរការណ៍ ចាប់បានគឺត្រូវពិន័យតាមច្បាប់ដោយមិនយោគយល់ទៀតឡើយ។

យោងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន​ តាមមាត្រា៤២ បានចែងថា 

• បុគ្គលដែលបោះចោលសំរាមសំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលស្រុក ហាមឃាត់ការបោះចោលសំរាមសំណល់រឹង ទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ នៃអនុក្រឹត្យនេះ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖
•  ចំនួន ២០.០០០ (ពីរម៉ឺន) រៀល ចំពោះអ្នកដំណើរអ្នកទេសចរណ៍ និងត្រូវប្រមូល សំអាត យកទៅដាក់ ធុងសំរាមសាធារណៈ
•  ចំនួន ៥០.០០០ (ប្រាំម៉ឺន) រៀល ចំពោះអ្នកលក់ដូរតាមដងផ្លូវ ឬលើទីសាធារណៈ និងត្រូវ ប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់
•  ចំនួន ១៥០.០០០ (មួយសែនប្រាំម៉ឺន រៀល ចំពោះអ្នកលក់ដូរតាមផ្ទះ ភោជនីយដ្ឋាន ទីកំសាន្ត និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់
•  ចំនួន ២០០,០០០ (ពីរសែន) រៀល ចំពោះទីផ្សារ អាជីវកម្ម សេវាកម្ម សិប្បកម្ម និងត្រូវ ទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលាន
•  ចំនួន ៤០០.០០០ (បួនសែន) រៀល ចំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន និងត្រូវ ទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលាន។

ក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន។

(រួមគ្នាដើម្បីខេត្តកំពង់ស្ពឺយើង, យុទ្ធនាការផ្លូវជាតិស្អាតគ្មានសំរាមប្លាស្ទិក, យុទ្ធនាការប្រឆាំងការបំពុលដោយប្លាស្ទិក, កម្ពុជាស្អាតខ្មែរធ្វើបាន, រួមគ្នាការពារបរិស្ថានយើង, យើងរួមគ្នាសម្អាតបរិស្ថានដើម្បីសោភ័ណភាពស្រុកភ្នំស្រួចរបស់យើង, បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា, សំរាមគឺជាសត្រូវរបស់ទេសចរណ៍, ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ) ៕












Previous Post Next Post