ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា បានចូលរួមរំលែកទុក្ខជាមួយឯកឧត្តម រស់ វណ្ណី អនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាន យុវជនគណបក្សក្រសួងធម្មការ និងសាសនា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា បានចូលរួមរំលែកទុក្ខជាមួយឯកឧត្តម រស់ វណ្ណី អនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាន យុវជនគណបក្សក្រសួងធម្មការ និងសាសនា


ភ្នំពេញ៖
នាល្ងាចថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចូលរួមបុណ្យទក្ខិណានុប្បទានខួប៧ថ្ងៃ ដើម្បីឧទ្ទិសជូនបដិសន្ធិវិញ្ញាណសពមហាឧបាសិកា លាស់ រិន ជីដូនបង្កើតរបស់ ឯកឧត្តម រស់ វណ្ណី អនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាន យុវជនគណបក្សក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណៈភាព កាលពីថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៣:២៧នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មរណភាពរបស់ឧបាសិកា លាស់ រិន គឺជាការបាត់បង់នូវសាច់ញាតិជាទីស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយកម្លាំងចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា
អប់រំណែនាំ និងផ្តល់នូវដំបូន្មានល្អៗដល់កូនៗ ឱ្យមានការរួមរស់ក្នុងសង្គម ប្រកបដោយគន្លងធម៌ គុណធម៌និងសច្ចៈធម៌ឱ្យខិតខំធ្វើតែអំពើល្អ និងកសាងនូវកុសលផលបុណ្យនានា ដើម្បីការរីកចម្រើន និងសុខដុមរមនាក្នុងសង្គម។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមចែករំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ដោយក្តីសង្វេគជាទីបំផុត។ ជាមួយសមានទុក្ខដ៏សែនវិយោគសោកសៅក្រៃកន្លងនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា លាស់ រិន សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕






Previous Post Next Post