កំពង់ស្ពឺ៖ លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សោធននិវត្តន៍ឆ្នាំ២០២៥ ចំនួន៦៣នាក់ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ និងយោធិនដែលចូលនិវត្តន៍ទាំង៦៣នាក់ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពិធីនេះដែរ មានការចូលរួមពីសំណាក់៖ លោកមេបញ្ជាការរង, លោកនាយសេនាធិការរង, លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ និងជំនួយការទាំងអស់, លោកមេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត, លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក, ប្រធានស្នាក់ការសន្តិសុខ និងយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានឈ្មោះចូលនិវត្តន៍ (ចំនួន ៦៣នាក់) ៕



















