មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីក្រោមឱវាទ ដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីក្រោមឱវាទ ដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់


កំពត៖
នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលសន្និសីទបូកគោ ខេត្តកំពត។
 
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត, លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត, មន្ត្រីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ, ថ្នាក់ដឹកនាំក្រុង ស្រុក, ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន សរុបចំនួន ២៨០នាក់។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ស្របតាមក្របខ័ណ្ឌតួនាទី ភារកិច្ចដែលប្រគល់ជូន ដើម្បីសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្ដ្ររបស់ក្រសួង និងឈានទៅសម្រេចចក្ខុវិស័យនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ គឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព”។ 

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបានឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល  ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដោយផ្តោតដូលើកម្មវិធីទាំង៥ ដូចខាងក្រោម៖ 

ទី១៖ ការអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ តាមរយៈការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទ ឱ្យមាននិរន្តរភាពដើម្បី តភ្ជាប់និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទីក្រុង និងតំបន់តាមបណ្ដោយព្រំដែន ផ្សាភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗ ឱ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជា មូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទ។ 

ទី២៖ ការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាន និងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់ និងបរិយាបន្ន តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទនិងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជួយឱ្យប្រជាជនជៀសផុតពីជំងឺឆ្លងផ្សេងៗ មានសុខភាពល្អ រស់នៅក្នុងបរិស្ថានល្អមានអាយុសង្ឃឹមរស់ជាមធ្យមកាន់តែវែង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូបនិងក្លាយជាធនធានមនុស្សប្រកបដោយសុខភាពល្អសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 

ទី៣៖ ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះនិងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន
តាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះ និងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ រួមទាំងសហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីកសាងមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យតំបន់ជនបទ មានការរីកចម្រើនប្រកបដោយភាពស៊ីវីល័យ និងសេចក្ដីថ្លៃថ្នូរតជំនាន់ទៅអនាគត។ 

ទី៤៖ ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាល បច្ចេកទេស ជំនាញវិជ្ជាជីវៈ ជំនាញបំណិនជីវិតសហគ្រិនភាព ដើម្បីបង្កើតមុខរបរ ទីផ្សារ ឱកាសការងារ និងកំណើនប្រាក់ចំណូលគ្រួសារ ព្រមទាំងកាត់បន្ថយ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ 

ទី៥៖ ការលើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ តាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ដើម្បីចូល រួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពក្នុងការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព សហប្រតិបត្តិការ និងអភិបាលកិច្ចល្អ សំដៅគ្រប់គ្រងនិងអនុវត្តផែនការថវិកានៃកម្មវិធីអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព ៕




















Previous Post Next Post