៣ខែ ចុងឆ្នាំ២០២៥ ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យ ថយចុះជាង ១ម៉ឺនសេវា ដោយសារអំពើឈ្លានពានរបស់ភាគីថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

៣ខែ ចុងឆ្នាំ២០២៥ ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យ ថយចុះជាង ១ម៉ឺនសេវា ដោយសារអំពើឈ្លានពានរបស់ភាគីថៃ


ឧត្តរមានជ័យ៖
ក្នុងរយៈពេល ៣ខែចុងក្រោយ នៃឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ អង្គភាពច្រកចេញចូលតែមួយ ខេត្តឧត្តរមានជ័យផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមតែ ៦៣០សេវាប៉ុណ្ណោះ។ ចំនួននេះត្រូវថយចុះរហូតដល់ទៅ ១០.២១៩សេវា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ 

ហេតុផលតែមួយគត់ នាំឱ្យការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ ក៏ដូចគ្នានឹងបណ្ដាខេត្តជាប់ព្រំដែនភាគខាងលិចផ្សេងទៀត គឺបានថយចុះដោយសារអំពើឈ្លានពានរបស់ភាគីថៃម្ដងហើយម្ដងទៀត លើកទីមួយនៅអំឡុងខែកក្កដា និងលើកទីពីរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ អំពើឈ្លានពាននេះ បើនិយាយដោយឡែក បានបង្ខំឱ្យរដ្ឋបាលសាលាខេត្តឧត្តរមានជ័យត្រូវបិទទ្វារ ក្នុងនោះក៏រួមទាំងអង្គភាពច្រកចេញចូលតែមួយផងដែរ។
 
បែបនេះក្ដី មន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តឧត្តរមានជ័យ មិនបោះបង់ការបំពេញតួនាទីភារកិច្ច នោះឡើយ។ ជាក់ស្ដែង វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់បាន ២០០សេវា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់បាន ១៦០សេវា វិស័យសាធារណការ និងដឹកជញ្ជូន ផ្ដល់បាន ១១០សេវា វិស័យសុខាភិបាល ផ្ដល់បាន ៩៤សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្ដល់បាន ៣៥សេវា ខណៈវិស័យខ្លះទៀតផ្ដល់បានតិចតួចដែរ។ 

សូមបញ្ជាក់ថា អំពើឈ្លានពានរបស់ភាគីថៃលើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៥ បានបណ្ដាលឱ្យពលរដ្ឋខេត្តឧត្តរមានជ័យ ស្លាប់ចំនួន ៩នាក់ រងរបួសចំនួន ១៦នាក់ និងមានពលរដ្ឋជាច្រើនម៉ឺននាក់ទៀតបង្ខំចិត្តភៀសសឹកទៅកាន់ជំរំសុវត្ថិភាព។ នេះមិនទាន់គិតពីផលប៉ះពាល់ផ្នែកសាធារណៈ និងឯកជនជាច្រើនទៀតនៅឡើយផង ៕

Previous Post Next Post