តាមប្រភពព័ត៌មានច្បាស់ការណ៍ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានបុគ្គល ម្នាក់បានយកដីចំណីផ្លូវ ធ្វើជាផ្ទះជួល មានចំនួន៧បន្ទប់ដែល បានធ្វើផ្ទះជួលរំលោភលើដីចំណីផ្លូវសាធារណៈនាពេលថ្មីៗនេះ និងមិនព្រមធ្វើការរុះរើនោះទេ!!
តើរដ្ឋបាលខណ្ឌសែនសុខ បានជ្រាបអំពីករណីបន្ទប់ជួលលសាងសង់រំលោភ ដីចំណីផ្លូវសាធារណៈនេះដែរឬទេ?
ក្នុងនោះដែរ មហាជនជាច្រើន សម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការរំដោះយកដីផ្លូវសាធារណៈមកធ្វើជារបស់រដ្ឋវិញ!! មហាជនក៏កំពុងតែរង់ចាំមើលដែលថាតើច្បាប់នៃរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌ ហ៊ានអនុវត្តច្បាប់ជាផ្លូវការជាមួយអ្នកមានលុយឋានៈបុណ្យស័ក្តិដែរឬទេ?
អង្គភាពយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ទីទាំង ក្រសួង ស្ថាប័ន សមត្ថកិច្ច និងមន្រ្តី ពាក់ព័ន្ធទាំងអស់ តាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១។ សូមអរគុណ!!!






