កងអនុសេនាធំ សុនខហិតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចេញសេចក្តីស្រាយបំភ្លឺព័ត៌មាន ករណី Facebook ឈ្មោះ Kim San ដែលមានការភាន់ច្រលំជា វីរៈកងទ័ពជួរមុខ ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរដល់វិរៈកងទ័ពជួរមុខពិតប្រាកដ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងអនុសេនាធំ សុនខហិតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចេញសេចក្តីស្រាយបំភ្លឺព័ត៌មាន ករណី Facebook ឈ្មោះ Kim San ដែលមានការភាន់ច្រលំជា វីរៈកងទ័ពជួរមុខ ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរដល់វិរៈកងទ័ពជួរមុខពិតប្រាកដ


ភ្នំពេញ៖
កងអនុសេនាធំ សុនខហិតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំណុះមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម មានកិត្តិយសសូមជម្រាបជូន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារណជន អ្នកសារព័ត៌មានជាតិ មេត្តាជ្រាបថា៖ ចំពោះករណីយោធិនមួយរូប ឈ្មោះលោកអនុសេនីយ៍ឯក វិត គឹមសាន អត្ថលេខ ២៣០១៧៣ ឈ្មោះក្នុងបណ្តាញសង្គម (Kim San) គឺជានាយទាហាន កំពុងបំរើការនៅក្នុងអង្គភាព កងអនុសេនាធំសុនខហិតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានសាធារណជន គ្រប់មជ្ឈដ្ឋានហៅក្នុងបណ្តាញសង្គមថា (វីរកងទ័ពជួរមុខ) ដែលតាមការពិតនោះ ខាងអង្គភាពមិនបានចាត់បញ្ជូន គាត់ទៅកាន់សមរភូមិជួរមុខម្តងណាឡើយ ហើយសាមីខ្លួនក៏មិនដែលបានស្នើសុំទៅកាន់សមរភូមិជួរមុខដែរ។ ដូច្នេះដើម្បីបង្ហាញពីគុណតម្លៃ និងការពិត កុំអោយមានការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ វីរយុទ្ធជនជួរមុខពិតប្រាកដ ដែលបានតស៊ូលំបាកគ្រប់បែបយ៉ាង លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណៈភាពទឹកដី ពីពួកចោរសៀមឈ្លានពាន កងអនុសេនាធំសុនខហិតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមធ្វើការ ឆ្លើយបំភ្លឺដូចខាងក្រោម៖

លោកអនុសេនីយ៍ឯក វិត គឹមសាន អត្ថលេខ ២៣០១៧៣ បច្ចុប្បន្នជានាយទាហានកំពុងបំរើការក្នុង អង្គភាពកងអនុសេនាធំសុនខហិតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុសាស្ត្រខេត្តកំពង់ស្ពឺ។ ហើយលោកក៏មិនដែលបានធ្វើការស្នើសុំ មេបញ្ជាការអង្គភាព ទៅកាន់សមរភូមិជួរមុខម្តងណាឡើយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារណជន អ្នកសារព័ត៌មានជាតិ មេត្តាជ្រាបជាព័ត៌មាន និងកុំអោយមានការភាន់ច្រលំ ៕

Previous Post Next Post