អភិបាលខេត្តកំពង់ស្ពឺ៖ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តធ្វើការងារក្នុងស្មារតីបុរេសកម្ម ដើម្បីសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ស្ពឺ៖ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តធ្វើការងារក្នុងស្មារតីបុរេសកម្ម ដើម្បីសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»


កំពង់ស្ពឺ៖
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តធ្វើការងារក្នុងស្មារតីបុរេសកម្ម ដើម្បីសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា។

ការណែនាំរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំធំ សាលាខេត្ត។

ក្នុងនោះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត  ប្រធានសាលាដំបូង ព្រះរាជអាជ្ញាសាលាដំបូងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សា-គណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងថា សន្និបាតនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ គឺដើម្បីធ្វើការឆ្លុះបញ្ចាំង និងបង្ហាញពីលទ្ធផល សមិទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងរំលេចឱ្យឃើញនូវបញ្ហាប្រឈមនានា ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តធ្វើការងារក្នុងស្មារតីបុរេសកម្ម ដើម្បីសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅអភិវឌ្ឍខេត្តតកំពង់ស្ពឺឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ឱ្យអង្គសន្និបាតទាំងមូល ចូលរួមផ្តល់យោបល់ឱ្យបានផុសផុល ដើម្បីជាធាតុចូលសម្រាប់ពង្រឹងការអនុវត្តការងារឆ្នាំ២០២៦ ឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព។

សូមជម្រាបថា អង្គសន្និបាតបានធ្វើកិច្ចពិភាក្សា លើប្រធានបទចំនួន៥ ដោយផ្អែកលើទិដ្ឋភាពច្បាប់ យន្តការ និងគោលការណ៍ក្របខ័ណ្ឌគតិយុត្តិ ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត នៅតាមមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ទទួលបានធាតុចូលសម្រាប់បំពេញបន្ថែម លើកខ្លឹមសាររបាយការណ៍ និងទិសដៅ រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗ និងមានការធ្វើបទបង្ហាញ នឹងបានដាក់ជូន អង្គសន្និបាតសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២៦នេះ ៕













Previous Post Next Post