ឯកឧត្តម ឈួរ សុបញ្ញា៖ បដិមាព្រះពោធិសត្វលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន និងប្រវត្តិសាស្ត្រខ្មែរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ បដិមាព្រះពោធិសត្វលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន និងប្រវត្តិសាស្ត្រខ្មែរ


ភ្នំពេញ៖
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានធ្វើការពន្យល់ពីបដិមាព្រះពោធិសត្វលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន និងប្រវត្តិសាស្ត្រខ្មែរថា ព្រះពោធិសត្វលោកេស្វរៈគឺជាព្រលឹងនៃវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនាមហាយាន ដែលនៅតែមានតម្លៃខ្ពស់សម្រាប់ការអប់រំយុវជន ការដឹកនាំ និងការរស់នៅរបស់សង្គមខ្មែរសព្វថ្ងៃ។ បដិមាព្រះពោធិសត្វលោកេស្វរៈ គឺជាទេវរូបដ៏សំខាន់មួយនៃ ព្រះពោធិសត្វអវលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន និងវជ្រយាន។ ព្រះអង្គតំណាងឱ្យករុណាធម៌ខ្ពស់បំផុត និងការប្តេជ្ញាចិត្តក្នុងការជួយសង្គ្រោះសត្វលោកឲ្យរួចផុតពីទុក្ខវេទនា។ នៅក្នុងបរិបទជំនឿប្រជាជនខ្មែរ បច្ចុប្បន្ន ព្រះអង្គត្រូវបានគោរពសក្ការៈយ៉ាងទូលំទូលាយ ក្នុងនាមជា ព្រះអង្គដងទង់ដង្កើរ ដែលជារូបសញ្ញានៃមេត្តាករុណា និងការពារ។

ពាក្យ Avalokiteśvara (អវលោកេស្វរៈ) មានន័យថា ព្រះអាទិទេពនៃលោក ឬ ព្រះអាទិទេព ដែលមើលពីលើសត្វលោក។ អត្ថន័យនេះបង្ហាញថា ព្រះពោធិសត្វលោកេស្វរៈ គឺជាព្រះអង្គដែលមើលឃើញទុក្ខវេទនានៃសត្វលោកទាំងអស់ ដោយព្រះករុណាធម៌ និងប្រាជ្ញា ហើយមិនបោះបង់អ្នកណាម្នាក់ឡើយ។

នៅក្នុងទស្សនៈពុទ្ធសាសនាមហាយាន និកាយវជ្រយាននោះព្រះពោធិសត្វលោកេស្វរៈ គឺជាគំរូនៃ មហាករុណា ដែលលើសពីមេត្តាធម្មតា។ ព្រះអង្គប្តេជ្ញាមិនចូលនិព្វានដរាបណាសត្វលោកនៅតែរងទុក្ខ ហើយអាចបំលែងរូបរាងបានច្រើនទម្រង់ ដើម្បីសម្របសម្រួលទៅតាមស្ថានភាព និងសមត្ថភាពទទួលយកធម៌របស់សត្វលោកនីមួយៗ។ ដោយហេតុនេះ ព្រះពោធិសត្វលោកេស្វរៈ ត្រូវបានចាត់ទុកជាគំរូនៃការរស់នៅដើម្បីអ្នកដទៃ និងការលះបង់អត្តខ្លួន។

ក្នុងប្រវត្តិសាស្ត្រខ្មែរ បដិមាព្រះពោធិសត្វលោកេស្វរៈបានទទួលការគោរពយ៉ាងខ្លាំងក្លា ជាពិសេសក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ (ចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៣)។ សម័យនេះ គឺជាសម័យកំពូលនៃព្រះពុទ្ធសាសនាមហាយាននៅកម្ពុជា ហើយព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានយល់ថា ជាព្រះមហាក្សត្រដែលអនុវត្តគោលការណ៍ព្រះពោធិសត្វក្នុងការគ្រប់គ្រងប្រទេស។ ព្រះពុទ្ធសាសនាលទ្ធិមហាយាន គឺជាសាសនារបស់រដ្ឋ ដែលក្នុងនេះព្រះពោធិសត្វលោកកេស្វរៈបានបំពេញតួនាទីយ៉ាងសំខាន់ ដោយថែមទាំងមានការ គោរព និងមានជំនឿយ៉ាងលើសលប់នៅក្នុងសង្គមខ្មែរទៀតផង។ នៅគ្រប់មជ្ឈដ្ឋានសង្គមខ្មែរមានរួមទាំងមេទ័ព និងព្រះមហាក្សត្រ តែងតែមានការគោរពបូជាដល់ព្រះពុទ្ធអង្គលោកកេស្វរៈពុំដែលអាក់ខាន។ ចម្លាក់ព្រះពោធិសត្វលោកេស្វរៈ រូបសាលាបារាំងចុងបូព៌ាប្រទេស (ម.ត ១៩៩៤) តាមឯកសារបានតំណាលឲ្យដឹងថា ព្រះពុទ្ធសាសនាហិនយានដែលព្រះអង្គបានចូលនិព្វានរួចទៅហើយនោះ ឯព្រះពុទ្ធនិយានមហាយានទ្រង់កំពុងត្រៀមព្រះកាយចូលព្រះនិព្វាននៅឡើយ។ ការរងចាំមិនទាន់ចូលបរិនិព្វានរបស់ព្រះពោធិសត្វលោកកេស្វរៈ ដោយសារតែព្រះអង្គទុកពេលវេលាចង់ជួយមនុស្សលោកឲ្យរួចផុតពីគ្រោះថ្នាក់។ ព្រះពោធិសត្វលោកេស្វរៈ សព្វព្រះទ័យមិនទាន់ចង់ចូលនិព្វាន ព្រោះព្រះអង្គនៅមានការអាណិតអាសូរដល់ពុទ្ធបរិស័ទក្នុងការស្រោចស្រង់ មនុស្សលោកឲ្យបានច្រើន។

បដិមាព្រះពោធិសត្វលោកេស្វរៈ ក្នុងសិល្បៈខ្មែរ សម័យបាយ័ន តែងតែមាននិមិត្តរូបជាក់លាក់៖
១. ព្រះហស្ត ២, ៤ ឬ ៨ តំណានូវសមត្ថភាពជួយសង្គ្រោះសត្វលោកបានគ្រប់ទិស
២. កេតនភណ្ឌ ដែលកាន់ក្នុងព្រះហស្ត ដូចជា ផ្កាឈូក (ភាពបរិសុទ្ធ និងការត្រាស់ដឹង), គម្ពីរ (ប្រាជ្ញា និងព្រះធម៌), ថូ (ព្រះករុណាដែលបំពេញទុក្ខ) និងខ្សែផ្គាំ ឬខ្សែប្រាក់-មាស (ការភ្ជាប់សត្វលោកឲ្យរួចផុតពីទុក្ខ)
៣. ព្រះអមិតាភភគង់លើផ្នួងសក់ ដែលបង្ហាញថា ព្រះពោធិសត្វលោកេស្វរៈ ទទួលប្រាជ្ញាពីព្រះពុទ្ធអមិតាភ ដូចដែលឃើញក្នុង
បដិមា ប្រាជ្ញាបារមិតា

បដិមាព្រះពោធិសត្វលោកេស្វរៈ មិនមែនគ្រាន់តែត្រឹមជារូបសក្ការៈសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាគំរូអប់រំសង្គមដ៏សំខាន់។ ព្រះអង្គបង្រៀនឲ្យមនុស្ស៖
 👉 មានមេត្តាករុណាចំពោះអ្នកដទៃ
 👉 ស្តាប់ទុក្ខ និងយល់ពីបញ្ហារបស់សង្គម 
 👉 ត្រូវចេះប្រើអំណាច និងតួនាទីដោយធម៌ ប្រាជ្ញា និងការទទួលខុសត្រូវ ៕


Previous Post Next Post