សាលាអនុគណខណ្ឌកំបូល ចេញសេចក្ដីបំភ្លឺព័ត៌មានថា មិនមានព្រះសង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹបទេ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សាលាអនុគណខណ្ឌកំបូល ចេញសេចក្ដីបំភ្លឺព័ត៌មានថា មិនមានព្រះសង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹបទេ


ភ្នំពេញ៖
សាលាអនុគណខណ្ឌកំបូល បានចេញសេចក្ដីបំភ្លឺព័ត៌មានថា មិនមានព្រះសង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹបទេ។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង ៤៖០០នាទីព្រឹក ស្ថិតនៅផ្លូវ ឌីប៉ុក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ចំនួន៤នាក់ នៅនឹងកន្លែងកើតហេតុ។

ពួកគាត់រួមមាន៖
១៖ ឈ្មោះ សៀក តុន ភេទប្រុស អាយុ ៣៤ឆ្នាំ អ្នកបើកបរ (ស្លាប់)
២៖ ឈ្មោះ ងិន វេហា ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់)
៣៖ ឈ្មោះ ចន រ៉ាភី ភេទប្រុស អាយុ ២២ឆ្នាំ (របួស)
៤៖ ឈ្មោះ មឿន សារ៉ុម ភេទប្រុស អាយុ ២០ឆ្នាំ (របួស)។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ អ្នកសារពត៌មានក្នុងបណ្តាញសង្គម (ហ្វេសបុក) មួយចំនួនបានចុះ ផ្សាយពត៌មានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ថា មានព្រះសង្ឃស្លៀកពាក់ស៊ីវិល ចូលក្លឹប។

សាលាអនុគណខណ្ឌកំបូល មានកិត្តិយសជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា បុគ្គលទាំងបីរូបបានលាចាកសិក្ខាបទហើយ (សឹក) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ត្រៀមបំពេញឧបសម្បទា (បួសភិក្ខុ) នាថ្ងៃខាងមុខ។

ករណីមានស្បង់ចីវររបស់ព្រះសង្ឃនៅលើរថយន្ត ដោយសារអ្នកបើកបររថយន្តឈ្មោះ សៀក តុន ជាពិធីការរៀបចំកម្មពិធីបុណ្យទានផ្សេងៗ។ ដូច្នេះហើយ សាលាអនុគណខណ្ឌកំបូល សូមច្រានចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមួយចំនួន ដែលជាការផ្សាយមិនពិត ធ្វើឱ្យសារធារណជនមានការយល់ច្រឡំ ៕






Previous Post Next Post