កំពង់ស្ពឺ៖ ដោយគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ដកំពង់ស្ពឺ បានជម្រុញលើការអនុវត្ដការគ្រប់គ្រងជនបរទេសគ្រប់សញ្ជាតិ ដែលស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យទទួលបាននូវប្រសិទ្ធភាព និងទប់ស្កាត់ មិនឱ្យកើតមានឡើងវិញក្នុងដែនសមត្ថកិច្ចខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត ស្នើលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការគ្រប់គ្រងជនបរទេសគ្រប់ប្រភេទឱ្យបានហ្មត់ចត់ដែលបានទទួលស្គាល់តាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវក្តាប់ទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះជនបរទេសមានប័ណ្ណស្នាក់នៅ ព្រមទាំងអនុវត្តវិធានការច្បាប់រាល់បុគ្គលណា ដែលមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្ក្រាប ជនបរទេសគ្រប់ប្រភេទ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន ៕

Tags:
ព័ត៌មានជាតិ