កំពង់ស្ពឺ៖ កាលពីវេលាព្រឹកថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់លោកជំទាវ ដាំ ដារិនី ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនា ខេត្តកំពង់ស្ពឺ ក្រុមការងារផ្នែកនិវត្ដជន នៃក្រុមការងារសិក្សាស្រាវជ្រាវនិងចិញ្ចឹមចលនា ខេត្តកំពង់ស្ពឺ បាននាំយកសាររំលែកនូវមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនក្រុមគ្រួសារសពឧបាសក កូវ កន ជាអតីតមន្រ្តីមន្រ្តីរាជការសុីវិល (អតីតគណនេយ្យករសាលាស្រុកឧដុង្គ) ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ ស្ថិតនៅឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក្រុមការងារបានពាំនាំនូវការចូលរួមរំលែកនូវមរណទុក្ខរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះក្រុមគ្រួសារសព និងបានជម្រាបជូនគ្រួសារសព អំពីរបបគោលនយោបាយសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលជូនសពចុងក្រោយចំនួន១២ខែ នៃប្រាក់សោធនចុងក្រោយរបស់សព និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភភរិយាសពចំនួន ១៥,០០០រៀល/ខែ ដោយថវិកានេះបើក១ឆ្នាំម្តង ដោយមូលនិធិជាតិជំនួយសង្គម ផងដែរ ៕











