លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយសប្បុរសជនដែលបន្តឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយសប្បុរសជនដែលបន្តឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​


កំពង់ស្ពឺ​៖​​
នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉ង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយសប្បុរសជនដែលបានបន្តនាំយកនូវថវិការមួយចំនួន ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគ​ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជា​ការដ្ឋានកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ដើម្បីប្រើប្រាស់ជា​ប្រយោជន៍​ជាក់ស្តែងក្នុងអង្គភាព​ ជាពិសេសបានបន្តនាំយកទៅចែកជូនដល់វីរកងទ័ពនិងបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងជួបការលំបាក​​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​​ និងតាមតំបន់ដាច់ស្រយ៉ាលផ្សេងៗនៃព្រះរាជាណាកម្ពុជា​ផងដែរ។

សប្បុរសជន​រួមមាន៖​​ ឯកឧត្តម​ មួន វាសនា, ឯកឧត្តម​ ទៀ​ ស៊ុនឆាយ, ឯកឧត្តម​ តុង វិសាល, ឯកឧត្តម​ ឡៅ លីហុក, ឯកឧត្តម​ ហេង ស្រេង, ឯកឧត្តម​ សុខ ស៊ុមនា, ឯកឧត្តម​ ពៅ សុធារ៉ាន់, ឯកឧត្តម​ សុខ​​ យ៉ានិមុល, លោក ហែម រិទ្ធី, លោក សៀង យូដារ៉ាត់, លោក លឹម វាសនា, លោក តាំង សុខជា, ឯកឧត្តម​ឧ ភួង ភិរុណ, លោក ឈួ វិចិត្រ, ឯកឧត្តម​ លី សេងឃុង, ឯកឧត្តម​ ឈឹម វណ្ណះ, ឧកញ៉ អៀ ឈុនឡេង, ឯកឧត្តម​ ស៊ុន ពុធរស្មី, លោក ហួរ ហាន់, លោក ថេង វណ្ណឌី, លោក ថោង គង់អៀង និងលោក ឡៃ វ៉ា​ ដែលតែងតែ​បរិច្ចាគ​នូវធនធានផ្ទាល់ខ្លួនឧបត្ថម្ភ​គាំទ្រជាថវិការមួយចំនួន ព្រមទាំងគ្រឿងឧបភោគបរិភោគ​ និងសម្ភារៈ​ផ្សេង​ៗដល់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ កន្លងមក។

ជាក់ស្តែងនាពេលនេះផងដែរ ក៏បាននាំយកនូវថវិកាមួយចំនួន និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖ មី ៥០០កេស, ទឹកផ្លែឈើ ៣០០កេស, ទឹកសុទ្ធ ៣០០កេស, ត្រីខ ៥០កេស, ទឹកត្រី ១០០យួរ, ទឹកសុីអុីវ ១០០យួរ, ខោទឹកនោម ១៥កេស​ និងបារី ១បិច​ ថែមទៀតផង។

នា​ឱកាស​នោះ​ បង​ប្អូន​សប្បុរសជនក៏បានមានមតិលើកឡើង​និងកោតសរសើរ អំពីសកម្មភាពរបស់ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ មិនត្រឹមតែបានបំពេញតួនាទី ភារកិច្ច​​​ជូន​អង្គភាព​​ទាំងមូលប៉ុណ្ណោះទេ​ ថែមទាំងបានចូលរួមយ៉ាងសកម្មបំផុត ក្នុង​ស្មារតី​មនុស្សធម៌​ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន មេបញ្ជាការ ជាច្រើនមកកន្លងមកហើយ ដែលបានជួយដល់ប្រជាពលរដ្ឋ និងអ្នកដែលមានជីវភាពខ្វះខាត ជួបការលំបាក់ពិតប្រាកដ​ និងជួបឧបទ្ទវហេតុ​ផ្សេងៗ ជាពិសេសបានយកចិត្តទុកដាក់បំផុតចំពោះសមាជិក​​​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ទាំងអស់​ ព្រមទាំង​ក្រុម​គ្រួសារ​ ដែលបានជួបបញ្ហាផ្សេងក្នុងការរស់នៅ ដោយតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ រួមទាំងនាយទាហាន​ នាយទាហានរង នៃបញ្ជា​ការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺទាំងអស់ ក៏សូម​ថ្លែង​អំណរអរគុណយ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ សប្បុរសជនទាំងអស់ដែលតែចូលរួមឧបត្ថម្ភ​ដល់​ បញ្ជា​ការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងជូនពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន​ដល់​ សប្បុរសជន​រួមនិងក្រុមគ្រួសារទាំងអស់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ ៕





















Previous Post Next Post