ឯកឧត្តម ឈួរ សុបញ្ញា៖ ការប្រឡងវិញ្ញាបនបត្រពុទ្ធិក គឺជាកិច្ចការដ៏មានសារៈសំខាន់ជាទីបំផុត ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសាសនា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ការប្រឡងវិញ្ញាបនបត្រពុទ្ធិក គឺជាកិច្ចការដ៏មានសារៈសំខាន់ជាទីបំផុត ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសាសនា


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) នៅមណ្ឌលប្រឡងខេត្តកំពង់ស្ពឺ ក្នុងសម័យប្រឡងថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៦ ដែលបានប្រារព្ធធ្វើនៅវត្តម្រំខាងជើង។

ឯកឧត្តម ឈួរ សុបញ្ញា ក៏បាននាំយកនូវការផ្តាំផ្ញើពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងសរសាធារណ:និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះមេគណ ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ លោកប្រធានមន្ទីរ គណៈកម្មការ គ្រូបង្រៀន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងគ្រប់គ្រងដំណើរការប្រឡងនេះ ឱ្យប្រព្រឹត្តទៅដោយមានវិន័យ សុវត្ថិភាព និងប្រសិទ្ធភាព ស្របតាមគោលការណ៍ និងបទបញ្ជាដែលបានកំណត់។

ឯកឧត្តមបានថ្លែងថា ការប្រឡងវិញ្ញាបនបត្រពុទ្ធិក គឺជាកិច្ចការដ៏មានសារៈសំខាន់ជាទីបំផុត ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសាសនា។ ការប្រឡងនេះ មិនត្រឹមតែជាការវាស់វែងចំណេះដឹងផ្នែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសំខាន់ក្នុងការបណ្តុះបណ្តាលសមណសិស្ស និងសិស្សឱ្យមានសីលធម៌ វិន័យ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបន្តថែរក្សា លើកតម្លៃ និងអភិរក្សព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានស្មារតី វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរយើង។

ក្នុងន័យនេះ ការសិក្សាព្រះធម៌និងការប្រឡងពុទ្ធិកក៏ជាដំណើរការសំខាន់មួយក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់សង្គមដែលមានសេចក្តីសុខ សន្តិភាព និងសុចរិតភាព ដោយភ្ជាប់រវាងចំណេះដឹងផ្នែកសាសនមាគ៌ា និងការអនុវត្តសីលធម៌ក្នុងជីវិតប្រចាំថ្ងៃ។

ក្នុងឱកាសដ៏មានន័យនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បេក្ខសមណសិស្ស និងសិស្សទាំងអស់ សូមខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹង ស្មារតី និងសមត្ថភាពដែលបានសិក្សារៀនសូត្រកន្លងមក ឱ្យអស់ពីលទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីស្មោះត្រង់ និងសុចរិតភាព ក្នុងដំណើរការប្រឡង ដើម្បីឱ្យលទ្ធផលដែលទទួលបានមានតម្លាភាព និងមានគុណភាព។

ជាទីបញ្ចប់នេះ ឯកឧត្តមសូមក្រាបថ្វាយបង្គំប្រគេនពរ និងសូមជូនពរជូនចំពោះ ព្រះមេគណ ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ និងឯកឧត្តម លោកជំទាវទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ចម្រើនរុងរឿង សុខសាន្ត និងជោគជ័យគ្រប់កាលទាំងពួង ៕














Previous Post Next Post