កម្ពុជា និង UNODC នឹងជួយគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទទួលបានជោគជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និង UNODC នឹងជួយគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទទួលបានជោគជ័យ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោកស្រី ហ្វ្លាវៀ រ៉ូមីទី (Flavia Romiti) ប្រធានកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ និងជាតំណាងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ដឹកនាំគណៈប្រតិភូមកពីបណ្តាប្រទេសចំនួន៧ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ និងស្វែងយល់អំពីយន្តការ និងវិធានការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការស្វាគមន៍ និងឧទ្ទេសនាម ជូនគណៈប្រតិភូនៃបណ្តាប្រទេសដែលបានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមការរៀបចំរបស់ UNODC សហការជាមួយក្រសួងយុត្តិធម៌កម្ពុជា និងជំនួយឧបត្ថម្ភហិរញ្ញវត្ថុពី ក្រសួងយុត្តិធម៌សាធារណកូរ៉េ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ 

ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនគណៈប្រតិភូអំពីសភាពការណ៍ និងការវិវត្តនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានការរីករាលដាលកាន់តែខ្លាំងឡើង ចាំបាច់តម្រូវឱ្យមានយន្តការ និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាលក្ខណៈអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឱ្យមានប្រសិទ្ធភាព។ 

ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅដើមឆ្នាំ២០២៥នេះ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះឡើង ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាការបង្ហាញនូវឆន្ទៈច្បាស់លាស់និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាត និង បង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការចំពោះកិច្ច (គ.ប.ឆ.ប.) គឺជាបញ្ជាការដឹកនាំ សម្របសម្រួល អនុវត្តវិធានការ ស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការ គ្រប់យន្តការពាក់ព័ន្ធ និង ទំនាក់ទំនងសហប្រតិបត្តិការជាមួយ បណ្តាប្រទេស និង អង្គការអន្តរជាតិ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ក្នុង កិច្ចសហប្រតិបត្តិការរឹងមាំ ជួយគ្នាទៅវិញទៅមក ដើម្បីធានាទទួលជោគជ័យ លើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕




Previous Post Next Post