កំពង់ស្ពឺ៖ ក្រោមការយកចិត្តការទុក្ខដាក់ និងចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការងារ សម្រួលចរាចរណ៍ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងជួយសម្រួលនូវការងារទទួល សម្ភារៈគ្រឿងឧបភោគបរិភោគផ្សេងៗ ថវិកា ពីបងប្អូនប្រជាពលរដ្ឋរួមទាំង ព្រះសង្ឈយកមកប្រគល់ សម្រាប់ជួយទៅដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខនិងជនភៀសសឹក ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ស្ថិតនៅបរិវេណសួនច្បារក្បែរវិមានឯករាជ្យ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយប្រទេសកម្ពុជាយើងនៅតាមបណ្តោយបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបានកងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការបាញ់ អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើសច្បាស់ជាច្រើនទៀត ៕



























