រដ្ឋមន្រ្តីសុខាភិបាល៖ ជាតិ និងប្រជាជននៅជាមួយកងទ័ពជានិច្ច ឯប្រព័ន្ធសុខាភិបាលទាំងមូលចលនាយ៉ាងពេញទំហឹង ក្នុងការសង្រ្គោះព្យាបាលគ្រប់វីរកងទ័ព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល៖ ជាតិ និងប្រជាជននៅជាមួយកងទ័ពជានិច្ច ឯប្រព័ន្ធសុខាភិបាលទាំងមូលចលនាយ៉ាងពេញទំហឹង ក្នុងការសង្រ្គោះព្យាបាលគ្រប់វីរកងទ័ព


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំការប្រជុំតាមដានវឌ្ឍនភាពនៃការថែទាំព្យាបាល ដោយក្រុមគ្រូពេទ្យឯកទេសពហុជំនាញមន្ទីរពេទ្យ ឈរលើការឆ្លុះបញ្ចាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ដំណើរវិវត្តន៍នៃជំងឺ និងប្រសិទ្ធភាពនៃការព្យាបាល។ កិច្ចប្រជុំផ្តោតសំខាន់ផងដែរ លើតម្រូវការផ្សេងៗ ជាជំនួយបច្ចេកទេស សមត្ថភាពដឹកនាំ គ្រប់គ្រង រាប់ពីការទទួលអ្នកជំងឺតាំងពីដំបូង រហូតការសម្រេចបញ្ជូន និងផ្តល់ការបម្រើថែទាំព្យាបាលកម្រិតពហុឯកទេស នៅមន្ទីរពេទ្យជាតិ ចំពោះករណីស្មុគស្មាញ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ជូនពរជ័យពីបងប្អូនសាធារណជន ក្រុមគ្រួសារអ្នកជំងឺដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ ដល់គ្រប់វីរយុទ្ធជនយើង ទាំងកំពុងទទួលការថែទាំព្យាបាល ទាំងកំពុងឈរជើងជួរមុខ។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំជាពិសេសនូវពរសព្ទសាធុការរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់វីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលគ្រប់ៗរូប ឆាប់ជាសះស្បើយ ៕





























Previous Post Next Post