ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញប្រគល់អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងយ៉ាងអង់អាចការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញប្រគល់អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងយ៉ាងអង់អាចការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ចោរសៀម នៅទិសប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងតំបន់អានសេះ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

សូមជម្រាបថា អំណោយសប្បុរសធម៌ទាំងអស់នេះ បានមកពីការចូលរួមចំណែកបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលជាការបង្ហាញនូវកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំក្នុងស្មារតីរួម «ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន និងជាវប្បធម៌ចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរ សមរភូមិក្រោយជួយសមរភូមិមុខ ដើម្បីគាំទ្រដល់វីរកងទ័ពឈរជើងនៅសមរភូមិជួរមុខ និងជួយដល់បងប្អូនប្រជាជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់ចោរសៀម ហើយកំពុងប្រឈមមុខជួបការលំបាកខ្វះខាតនៅតាមទីតាំងសុវត្ថិភាពនានា។

ក្នុងកាលៈទេសៈដ៏លំបាកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរកងទ័ពជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាងដោយឥតរួញរា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន ក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាផ្ទាល់របស់សម្តេចតេជោ អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

























Previous Post Next Post