ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអំណោយពីក្រុមហ៊ុន ព្រីនស៍ អេសថេធីក ឯ.ក និងក្រុមហ៊ុន ឌីប៊ីភី អេនធើប្រាយ ឯ.ក សម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»។
ក្នុងស្មារតីនេះគឺជាការបង្ហាញនូវទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយពីបងប្អូនសប្បុរសជនទាំងអស់ ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករដ៏សំខាន់ សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ។ សប្បុរសជនជាច្រើនកំពុងចូលរួមបរិច្ចាគជាបន្តបន្ទាប់ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ និងបងប្អូនជនភៀសសឹក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ព្រីនស៍ អេសថេធីក ឯ.ក ដែលបាននាំយកអំណោយមកប្រគល់ជូនដល់ទីស្តីការក្រសួង ដែលរួមមាន៖ អង្ករចំនួន ៥០០គ.ក, មីខ្លាឃ្មុំចំនួន ៥០កេស, មីចិនចំនួន ៤៣កេស, ទឹកសុទ្ធចំនួន ១៩០កេស, ទឹកផ្លែឈើចិនចំនួន ២៨កេស, សណ្តែកដីចិនចំនួន ២កេស, ចាហួយកូនក្មេងចិនចំនួន ៤កេស, ទឹកត្រីចំនួន ៣៥យួរ, ទឹកស៊ីអ៊ីវចំនួន ៣៥យួរ, កាហ្វេចំនួន ៥កេស, ប្រេងឆាចំនួន ៥កេស និងសាច់ក្រកចំនួន ១៥គ.ក។
សម្រាប់អំណោយរបស់ក្រុមហ៊ុន ឌីប៊ីភី អេនធើប្រាយ ឯ.ក ដែលរួមមាន៖ អង្ករចំនួន ៥០០គ.ក, មីខ្លាឃ្មុំចំនួន ៥០កេស, មីចិនចំនួន ៤០កេស, ទឹកបរិសុទ្ធចំនួន ១៩០កេស, ទឹកផ្លែឈើចិនចំនួន ២៨កេស, សណ្តែកដីចិនចំនួន ១កេស, ចាហួយកូនក្មេងចិនចំនួន ៤កេស, ទឹកត្រីចំនួន ៣០យួរ, ទឹកស៊ីអ៊ីវចំនួន ៣៥យួរ, កាហ្វេចំនួន ៥កេស, ប្រេងឆាចំនួន ៥កេស និងសាច់ក្រកចំនួន ១០គ.ក ៕




