ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រៀមរៀបចំគម្រោង “ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រៀមរៀបចំគម្រោង “ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព”


ភ្នំពេញ៖
នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រៀមរៀបចំគម្រោង “ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព ” របស់ធនាគារពិភពលោក ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃបេសកកម្មត្រៀមរៀបចំគម្រោង ដោយផ្តោតសំខាន់លើការវិនិយោគដែលធន់ការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រួមបញ្ចូលការងារគណនេយ្យភាពសង្គមក្នុងការផ្តល់សេវា លើកកម្ពស់អភិបាលកិច្ច ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ព្រមទាំងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងធនាគារពិភពលោក លេខាធិការដ្ឋាន គ.ជ.អ.ប. អគ្គនាយកដ្ឋានរដ្ឋបាល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ សរុប ១៥រូប (ស្រី ២រូប)។

ថ្លែងក្នុងសុន្ទរកថាបើករបស់ ឯកឧត្តម ចាន់ សុធា ដោយបានបញ្ជាក់អំពីសារៈសំខាន់ នៃបេសកកម្មនេះ ដែលជាជំហានដំបូងក្នុងការពិនិត្យ និងរៀបចំគម្រោងដែលគាំទ្រដល់ការពង្រឹងនូវភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងអភិវឌ្ឍន៍សមត្ថភាពដោយកិច្ចការនេះ ស្របទៅនឹងគោលបំណងនៃកម្មវិធីជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ៕










Previous Post Next Post