ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ធាតុចូលសម្រាប់រៀបចំចងក្រងផែនការយុទ្ធសាស្រ្ត របស់ទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការតំបន់មេគង្គឆ្នាំ២០២៦-២០៣០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រីអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការចំណុះនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយផងដែរ ៕













