ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងទេសចរណ៍ ឯកភាពបង្កើតភាពជាដៃគូអភិវឌ្ឍយូរអង្វែងដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងទេសចរណ៍ ឯកភាពបង្កើតភាពជាដៃគូអភិវឌ្ឍយូរអង្វែងដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា


ភ្នំពេញ៖
នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការអនុវត្តគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីបន្ថែមជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍។ 

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលតែងតែជួយផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងគាំទ្រវិស័យទេសចរណ៍ធំៗ និងសំខាន់ជាច្រើន ជាពិសេសគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងការអភិវឌ្ឍន៍តំបន់ឆ្នេរ។ ជាលទ្ធផលបន្តទៀត គឺការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់គ្រោងនឹងអនុវត្តនៅខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលបានចុះកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រវាងក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងADB ឱ្យប្រកបដោយលទ្ធផលជាផ្លែផ្កា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងការចូលរួមលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ឱ្យកាន់តែល្អប្រសើរឡើង។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរ និងជូនពរលោកជំទាវ ចំពោះភារកិច្ចថ្មីដែលប្រគល់ជូនដោយស្ថាប័នអន្តរជាតិ និងក្នុងតំបន់ដ៏ធំមួយនេះ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ី នាយកប្រចាំប្រទេសកម្ពុជា និងលោកស្រីនាយិកា ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តអនុវត្តគម្រោងវិនិយោគស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ថ្មី និងក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនបន្តទៀតជាមួយក្រសួងទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា ៕












Previous Post Next Post