ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​សួរ​សុខ​ទុក្ខ​កម្លាំង​នគរបាល​ដោយផ្ទាល់ដែលសំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែកអូរជ្រៅ ស្រុកអូរជ្រៅ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​សួរ​សុខ​ទុក្ខ​កម្លាំង​នគរបាល​ដោយផ្ទាល់ដែលសំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែកអូរជ្រៅ ស្រុកអូរជ្រៅ


បន្ទាយមានជ័យ​៖
ដោយមានការយកចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពី ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួមសហការីបានអញ្ជើញ​នាំ​យក​ថវិកា​ និង​កន្ត្រកផ្លែឈើ ​ ជូន​ដល់​កម្លាំង​នគរបាល​​​ ដែលត្រូវរបួស និងផ្សែងពុល ហើយសំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែកអូរជ្រៅ ស្រុកអូរជ្រៅ។

កម្លាំងដែលត្រូវចុះសួរសុខទុក្ខរួមមាន៖
១-កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន ២នាក់ ថវិកាចំនួន ១,៨០០,០០០រៀល និងកន្ត្រកផ្លែឈើ២កន្ត្រក 
២-កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន ១នាក់ ថវិកា ១០០ដុល្លារ
៣-កងកម្លាំងកងពលលេខ៥០៣ ចំនួន ១៣នាក់ ថវិកាសរុប ៨០០ដុល្លារ និង១០មុឺនរៀល 
៤-កងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២នាក់ ថវិកាចំនួន ២០០ដុល្លារ។

ជាមួយគ្នានោះ​​ លោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្ត និងជូនពរដល់កងកម្លាំងទាំអស់  មានរបួស និងកម្លាំងដែលត្រូវផ្សែងពុល ឆាប់ជា ឱ្យមានសុខភាពល្អមាំទាំឡើងវិញ ក្នុងខណៈនេះ ថ្នាក់ដឹកនាំនៅតែបន្តគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់។
 
ជាមួយគ្នានោះ លោក​ឧត្ដមសេនីយ៍​ទោ ស្នងការ ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ និង​សូម​ជូនពរ​​ដល់​កង​កម្លាំង​ទាំង​​ឆាប់បាន​ជាសះស្បើយ​ពី​របួស​ផង​ដែរ​ ៕














Previous Post Next Post