សម្ដេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកចំនួន ៤ទីតាំង នៅខេត្តបាត់ដំបង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកចំនួន ៤ទីតាំង នៅខេត្តបាត់ដំបង


បាត់ដំបង៖
នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកចំនួន ៤ទីតាំង នៅខេត្តបាត់ដំបង។

អញ្ជើញអមដំណើរសម្ដេចនាឱកាសនោះរួមមាន ឯកឧត្តម សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជនជាច្រើនរូបផងដែរ។ 

សម្ដេចក្រឡាហោម ស ខេង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋជនភៀសសឹក ដែលបានរងគ្រោះដោយសារការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា ក្នុងនាមតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្ដេចសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់ថវិកាក៏ដូចជាធនធានផ្ទាល់ខ្លួនជូនរាជរដ្ឋាភិបាល និងតាមសប្បុរសជននានា បានយកមកផ្ដល់ជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋនៅក្នុងខេត្តផ្សេងទៀត ដែលកំពុងរងគ្រោះដោយការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។ 

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក៏ដូចជា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសជិតខាង មកកន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលជាជនភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។ សម្ដេចក៏បានស្នើឱ្យប្រជាពលរដ្ឋរស់នៅចូលរួមថែរក្សាអនាម័យ ថែរក្សាសុខភាព ហើយបើមានកិច្ចការអ្វីត្រូវទំនាក់ទំនងជាមួយគណៈបញ្ជាការឯកភាព ដែលកំពុងប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕






















Previous Post Next Post