ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់


ភ្នំពេញ៖
នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃអនុក្រុមការងារ នៅទីស្ដីការក្រសួង។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលសំខាន់ៗ បញ្ហាប្រឈមនានា និងទិសដៅការងាររបស់អនុក្រុមការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ដែលបានអនុវត្តនាពេលកន្លងមក។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាទៅលើយន្តការសំខាន់ៗ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដូចមានកំណត់ក្នុងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដើម្បីពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ឱ្យកាន់តែមានភាពពេញលេញ សំដៅចូលរួមពង្រឹងការងារអភិបាលកិច្ច និងការកែទម្រង់នានា  ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំនៃអនុក្រុមការងារត្រូវបន្តខិតខំជំរុញការងារឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត និងផ្តល់ធាតុចូលសំខាន់ៗដើម្បីចូលរួមពង្រឹងប្រព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ឱ្យមានភាពប្រទាក់ក្រឡា សង្គតិភាព និងសុខដុមនីយកម្ម ដែលជាស្ថាប័នដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ៕










Previous Post Next Post