ភ្នំពេញ៖ នារសៀលថៃ្ងពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានប្រគល់នូវ៖
១-ព្រះរាជទ្រព្យ ចំនួន ១០០,០០០ដុល្លារអាមេរិក ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកាកបាទក្រហមកម្ពុជា ជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកពីសង្គ្រាមឈ្លានពាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
២-ព្រះរាជទ្រព្យ ចំនួន ១០០,០០០ដុល្លារអាមេរិក ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនរាជរដ្ឋាភិបាល ជួយដល់កងទ័ពសមរភូមិជួរមុខ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៕





