រដ្ឋបាលខេត្តកំពង់ស្ពឺ ជម្រុញក្រុមធ្វើអត្តសញ្ញាណកម្ម ធ្វើអត្តសញ្ញាណប័ណ្ណដល់ទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់ ដើម្បីសម្រួលជូនកម្មករ កម្មការីនី និងប្រជាពលរដ្ឋ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋបាលខេត្តកំពង់ស្ពឺ ជម្រុញក្រុមធ្វើអត្តសញ្ញាណកម្ម ធ្វើអត្តសញ្ញាណប័ណ្ណដល់ទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់ ដើម្បីសម្រួលជូនកម្មករ កម្មការីនី និងប្រជាពលរដ្ឋ


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិក នៅក្រុមហ៊ុនកាត់ដេរ ឡូធើប៊ើរី ហ្គាមិន (Lowtherberry Garment) និងបានចុះពិនិត្យទីតាំងក្រុមធ្វើអត្តសញ្ញាណកម្ម ធ្វើអត្តសញ្ញាណប័ណ្ណដល់ទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់ ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

គួបផ្សំសក្តានុពលវិស័យវាយនភ័ណ្ឌក្នុងខេត្តកំពង់ស្ពឺ មានការរីកចម្រើនខ្លាំង និងតម្រូវការកម្លាំងពលកម្ម ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញក្រុមធ្វើអត្តសញ្ញាណកម្ម ធ្វើអត្តសញ្ញាណប័ណ្ណដល់ទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់ (ដល់កាំជណ្តើរផ្ទះ) ដើម្បីសម្រួលជូនកម្មករ កម្មការីនី មានភាពងាយស្រួលក្នុងពេលមកដាក់ពាក្យធ្វើការ ក្នុងលក្ខខណ្ឌតម្រូវការធើ្វថ្មីរឺផុតសុពលភាព។

‎ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានសំណេះសំណាលជាមួយបងប្អូនកម្មករអំពីលក្ខខណ្ឌការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។ 

ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញអត្តសញ្ញាណកម្ម ឱ្យចុះមកផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់បងប្អូនកម្មករ-កម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់ ដើម្បីបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងធានាថាគ្រប់គ្នាមានឯកសារផ្លូវការប្រើប្រាស់។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យម្ចាស់សហគ្រាស និងកម្មករ បន្តរក្សាទំនាក់ទំនងល្អ ដើម្បីបង្កើនផលិតភាព និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់រោងចក្រ។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការគិតគូរពីផលប្រយោជន៍ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់។ 

ទន្ទឹមនឹងការចុះសួរសុខទុក្ខ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ ឱ្យមកដាក់ពាក្យបម្រើការងារ ខណៈដែលរោងចក្រក្នុងតំបន់នេះនៅតែត្រូវការជ្រើសរើសកម្មករជាច្រើននាក់បន្ថែមទៀត ៕










Previous Post Next Post