លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ក្នុងការរួមចំណែកជួយទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ក្នុងការរួមចំណែកជួយទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក


កំពង់ស្ពឺ៖
នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ឧបត្ថម្ភ​ថវិការនិងសម្ភារៈ​ តាមរយៈ​លោកវរសេនីយ៍ទោ ជាង រចនា​ មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែក ដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកកាន់ទីតាំងមានសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់​។

ជាទឹកចិត្តរួមចំណែក​រួមមាន៖ថវិការចំនួន ៨០មុឺនរៀល និងថវិការប្រាក់ដុល្លា ១០០ដុល្លា, មីជាតិ ៨០កេស មីខ្លាឃ្មុំ ១៧កេស, ទឹកសុទ្ធម៉ាកអូដឺ ១០០កេស ទឹកសុទ្ធយួរ ៤០០យួរ, ត្រីខ ២កេស, ទឹកត្រី ១២យួរ ទឹកសុីអុីវ ១២យួរ និងអង្គរ ១០០គីឡូក្រាមផងដែរ​ ខណៈដែលកងទ័ពកម្ពុជាយើងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងជូនដល់បងប្អូនវីរកងទ័ព ក៏ដូចជាប្រជាជនភៀសសឹក​ ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្តិភាព។ 

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ​ បងប្អូន​សប្បុរសជន​ទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕




















Previous Post Next Post