លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​​​​ ចុះសួរសុខទុក្ខ​ភរិយារបស់​ លោកអនុសេនីយ៍ទោ ទេព ច័ន្ទរិទ្ធី ជំនួយការ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងច្បារមន បាននឹងកំពុងសម្រាកលំហែមាតុភាព (ឆ្លងទន្លេ​) នៅពេទ្យបង្អែកខេត្តកំពង់ស្ពឺ​​!!!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​​​​ ចុះសួរសុខទុក្ខ​ភរិយារបស់​ លោកអនុសេនីយ៍ទោ ទេព ច័ន្ទរិទ្ធី ជំនួយការ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងច្បារមន បាននឹងកំពុងសម្រាកលំហែមាតុភាព (ឆ្លងទន្លេ​) នៅពេទ្យបង្អែកខេត្តកំពង់ស្ពឺ​​!!!


កំពង់ស្ពឺ​​៖
ក្រោម​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​ ឯកឧត្តម​នាយ ឧត្តមសេនីយ៍​​​ សៅ​​​ ​សុខា​​​​ អគ្គ​មេបញ្ជាការ​រង​​​​ កងយោធពល​ខេមរ​ភូមិន្ទ​​​​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក្រោម​ការដឹកនាំ​ដ៏​យកចិត្ត​ទុកដាក់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥​​​កន្លងមកនេះ បានអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​ និងក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ​(ស.ស.យ.ក.កំពង់ស្ពឺ​) ចុះសួរសុខទុក្ខ​ លោកស្រី អុល ណារី អាយុ ២៤ឆ្នាំ ភរិយារបស់​ លោកអនុសេនីយ៍ទោ ទេព ច័ន្ទរិទ្ធី ជំនួយការ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងច្បារមន បាននឹងកំពុងសម្រាកលំហែមាតុភាព (ឆ្លងទន្លេ​) នៅពេទ្យបង្អែកខេត្តកំពង់ស្ពឺ​​ ក្រុងច្បារមន។ 

នាឱកាស​សួរសុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមការងារ បាន​សំណេះសំណាល​ ​ចូលរួម​អបអរសាទរ លោកអនុសេនីយ៍ទោ ទេព ច័ន្ទរិទ្ធី​ និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយនិងកូន​ ជាពិសេសព្រមទាំងបានយកនូវថវិការ​ចំនួន ​៤០០,០០០រៀល រួមទាំងសម្ភារៈមួយចំនួនទៀតមានដូចជា៖ អង្ករចំនួន ២បាវ, មីជាតិ ២កេស, ទឹកសុទ្ធ ២កេស និងទឹកផ្លែឈើ ២កេសថែមទៀតផង។

សម្រាប់លោកអនុសេនីយ៍ទោ ទេព ច័ន្ទរិទ្ធី​ និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះ​ លោក​ឧត្តម​សេនីយ៍ត្រី ម៉េ​ង​ស្រ៊ុន មេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់​ និងបានជូនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ នឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ (ស.ស.យ.ក.កំពង់ស្ពឺ) សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕










Previous Post Next Post