កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលនូវចេកអំបូងលឿងចំនួន២០៤កេសពីសប្បុរសជន ដោយឯកឧត្តម ហេង ស្រេង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោជំទាវ អ៊ុង ម៉ានិត បានចាត់តំណាងយកមកប្រគល់ឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងបានប្រគល់បន្តជូនដល់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធានមន្ទីរ និងលោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកផងដែរ ស្ថិតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែរថា ឯកឧត្តម ហេង ស្រេង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោជំទាវ អ៊ុង ម៉ានិត លោកតែងតែជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានជាបន្តបន្ទាប់នាពេលកន្លងមក ជាក់ស្តែងនាពេលនោះ បានចាត់ក្រុមការងារយកមកប្រគល់ឧបត្ថម្ភជាផ្លែចេកអំបូងលឿងដែលមានគុណភាពល្អចំនួន២០៤កេស និងជាផលិតផលកសិម្មរបស់កូនខ្មែរយើងសម្រាប់នាំចេញទៅទីផ្សារក្រៅស្រុកថែមទៀតផង។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមទាំង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហេង ស្រេង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោជំទាវ អ៊ុង ម៉ានិត និងសប្បុរសជនទាំងអស់ដែលតែចូលរួមឧបត្ថម្ភដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជូនពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តម ហេង ស្រេង និងលោជំទាវ អ៊ុង ម៉ានិត និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ ៕


















