លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូឌី សាឌីន អញ្ជើញ​ដឹកនាំ​ប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចូលរួម​គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព លោកវរសេនីយ៍ត្រី សួន អាន​ ដែលបានពលីជីវិតនៅសមរភូមិមុខតំបន់តាថាវ ខេត្តព្រះវិហារ​​ ដើម្បីបុព្វហេតុជាតិ និង​មាតុ​ភូមិ​កម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូឌី សាឌីន អញ្ជើញ​ដឹកនាំ​ប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចូលរួម​គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព លោកវរសេនីយ៍ត្រី សួន អាន​ ដែលបានពលីជីវិតនៅសមរភូមិមុខតំបន់តាថាវ ខេត្តព្រះវិហារ​​ ដើម្បីបុព្វហេតុជាតិ និង​មាតុ​ភូមិ​កម្ពុជា


កំពង់ស្ពឺ៖
ដោយ​មានការ​ចង្អុល​បង្ហាញ​ណែនាំពី​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ មេបញ្ជាការ កងរាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បាន​ចាត់​ឲ្យ​ លោក​វរសេនីយ៍ឯក​ ភូឌី សាឌីន ជាតំណាង អញ្ជើញ​ដឹកនាំ​ប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អមតំណើរឯកឧត្តម បណ្ឌិត ជាម ចន្ទ័សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ចូលរួម​គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព លោកវរសេនីយ៍ត្រី សួន អាន​ ជន្មាយុ​៤៨ឆ្នាំ​ ដែលបានពលីជីវិតនៅសមរភូមិមុខតំបន់តាថាវ ខេត្តព្រះវិហារ​​​​ អង្គភាពកងពលតូចអន្តរាគមន៍លេខ១​​ ដើម្បីបុព្វហេតុជាតិ និង​មាតុ​ភូមិ​កម្ពុជា​។

ពិធីបុណ្យបូជាសពវីរកងទ័ព លោកវរសេនីយ៍ត្រី សួន អាន បានពលីជីវិតនៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិ និង​មាតុ​ភូមិ​កម្ពុជា​ ឈរជើងនៅសមរភូមិតំបន់តាថាវ ខេត្តព្រះវិហារ​​​​ អង្គភាពកងពលតូចអន្តរាគមន៍លេខ១​​ បានរៀបចំធ្វើឡើងនៅគេហដ្ឋានភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នាពេលដ៏សែនក្រៀមក្រំ​សោកសៅនេះផងដែរ លោក​វរសេនីយ៍ឯក​ ភូឌី សាឌីន រួមនិងប្រតិភូកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ ក៏បានពាំនាំនូវការផ្តាំផ្ញើ​សួរសុខទុក្ខនិងការចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំមួយនេះ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​ ចំពោះ​គ្រួសារ​សព​វីរៈ​កងទ័ព​ លោកវរសេនីយ៍ត្រី សួន អាន​ ដែលបានពលីជីវិតនៅសមរភូមិមុខ ក្នុងពេលបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ នេះគឺជាការលះបង់ដ៏ធំធេងរបស់គាត់​ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន​​ នាយទាហានរង​ នៃបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​ទាំងអស់​ សូមគោរពដឹងគុណ​ និងថ្លែងអំណរគុណដល់វីរកងទ័ព​ ដ៏អង់អាចក្លាហានទាំងអស់ដែលបានលះបង់អស់កម្លាំងកាយចិត្ត​ ទាំងអាយុជីវិតការពារទឹកដីយើង។ យើងនឹងចងចាំនូវវីរភាពនេះគ្មានថ្ងៃបំភ្លេចឡើយ ជាពិសេសសូម​ឧទ្ទិស​បួងសួងដល់​ដួងវិញ្ញាណ​ វីរៈ​កងទ័ព​លោកវរសេនីយ៍ត្រី សួន អាន​ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ៕















Previous Post Next Post